កប់! គ្រាន់តែឃើញរ៉ូប២ឈុតនេះរបស់ Sririta ក៏ដឹងថាអាពាហ៍ពិពាហ៍នាងហាយសូប៉ុនណាដែរ!(មានរូបភាព)

ពិតណាស់កាលពី១ខែមុននេះ តារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Sririta Jensen ត្រូវបានមិត្តប្រុសរូបសង្ហារបស់នាងលត់ជង្គង់សុំនាងរៀបការយ៉ាងរ៉ូមែនទិច ធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តយ៉ាងខ្លាំង។

ក្នុងនោះផងដែរ ស្រាប់តែកាលពីម្សិលមិញនេះ Sririta បានបង្ហាញម៉ូតរ៉ូប២ឈុតរបស់នាង សំរាប់ត្រៀមស្លៀកនៅថ្ងៃអាពាហ៍ពិពាហ៍របស់នាង ដោយមើលទៅពិតជាស្រស់ស្អាត និងឡូយខ្លាំងណាស់ នរណាឃើញក៏សរសើរមិនដាច់ពីមាត់គ្រប់គ្នាដែរ។

ជាមួយគ្នានេះដែរ ក្រោយពេលដែលមហាជនបានឃើញម៉ូតរ៉ូបទាំងពីររបស់តារាស្រីរូបនេះហើយ ធ្វើឲ្យគ្រប់គ្នារំពឹងថាថ្ងៃអាពាហ៍ពិពាហ៍របស់នាងនិងអធិកអធម ធ្វើឲ្យកក្រើកពេញពិភពសិល្បៈតែម្ដង៕ តោះ! ចង់ដឹងថាម៉ូតរ៉ូបទាំង២នោះ ស្រស់ស្អាតខ្លាំងប៉ុនណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី