អូហូ! មួយក្បាច់នេះរបស់ Bella ហែកជើងពីរប៉ះឡើងលើ ដឹងហើយថាហេតុអ្វីបានរាងស្រឡូនស្អាត!!

ក្បាច់ម្លឹងៗមិនឲរាងស្អាតម៉េចបាន!  តួឯកស្រីមានប្រជាប្រិយភាពក្នុងរឿងភាគថៃនាង Bella Ranee ក្នុងថ្ងៃសម្រាកលំហែរកាយនៅផ្ទះ បានបង្ហោះរូបភាពហាត់ប្រាណថែរាង ឃើញស្ទាយហាត់ប្រាណរបស់នាងហើយធ្វើឲអ្នកគាំទ្រលាន់មានគ្រប់គ្នា។

ដោយតួឯកស្រីនាង Bella ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះរូបនាងកាន់តែមានរូបរាងស្វែលស្រឡូនស្រស់ស្អាតជាងមុនដែលនាងទើបប្រឡូកចូលសិល្បៈ ទាំងជើងរាវស្រឡូននិងចង្កេះតូចហាប់ណែនរបស់នាង ធ្វើឲមិត្តគាំទ្រនារីៗជាច្រើនចង់ដឹងពីវិធីសាស្រ្ដរបស់នាង។ ហើយជារឿយៗ Bella ក៏មិនដែលលាក់នោះដែរតែងបង្ហោះទាំងវីដេអូនិងរូបភាពពីការហាត់ប្រាណថែរាងជាពិសេសគឺការធ្វើយ៉ូហ្គាដែលនាងនិយមធ្វើជាញឹកញាប់ ហើយមួយក្បាច់ៗរបស់ Bella គឺមិនធម្មតា ជាពិសេសក្បាច់ដែលនាងបង្ហោះរូបភាពថ្មីៗនេះហែកជើងពីរឡើងលើអាកាសទាល់តែអ្នកហាត់យូរខែទើបអាចធ្វើបាន។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ