រូបស្វីតមកហើយ! តួឯកស្រីនាង Vill បង្ហោះរូបSurpriseថ្ងៃកំណើតគូស្នេហ៍ មានទាន់បែកគ្នាណា!!

អ្នកណាថាគូនេះបែកព្រោះតែអត់សូវឃើញរូបគូពេលនេះរូបគូមកហើយមិនត្រឹមតែមិនបែកនោះទេ ថែមទាំងមានតែផ្អែមល្ហែមលើសដើម តួឯកស្រីនាង Vill Wannarot រៀបចំនំខេកជាពិសេសដើម្បី Surprise គូស្នេហ៍ថ្ងៃខួបកំណើតឆ្នាំនេះ។

ដោយគូស្នេហ៍របស់តួឯកស្រីនាង Vill Wannarot ក៏គឺតារាសម្ដែងប្រុសលោក Jespipat Tilapornputt ហើយថ្ងៃទី២ខែមេសាកន្លងទៅនេះគឺចំថ្ងៃកំណើតគ្រប់អាយុរ៣០ឆ្នាំរបស់រូបលោក។ ថ្ងៃពិសេសរបស់គូស្នេហ៍​តារាស្រីនាង Vill ក៏បានរៀបចំឆ្លងពីរនាក់យ៉ាងកក់ក្ដី ថែមមានរូបគូស្វីតៗនិងពាក្យជូនពរថ្ងៃកំណើតដល់លោក Jespipat ផងដែរ។ ដោយគូនេះមុននេះចេះតែមានពាក្យចចាមអារ៉ាមថាលួចបែកគ្នាស្ងាត់ៗព្រោះតែមិនសូវបង្ហោះរូបគូដូចមុន តែដល់ឃើញរូបស្វីតថ្ងៃកំណើតបែបនេះធ្វើឲពាក្យដែលធ្លាប់លេចលឺទាំងនេះសាបអស់តែម្ដងដោយមិនចាំបាច់ចេញមកបកស្រាយ ចំណងស្នេហាគូស្នេហ៍តារាគូនេះកាន់តែយូរឆ្នាំកាន់តែផ្អែមល្ហែម។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ