ឃើញញញឹមស្រស់ស្រាយការពិតតួឯកស្រីនាងដកសោក ប្រាប់រឿងផ្ទាល់ខ្លួនកើតរោគធ្លាប់គិតខ្លីរួចមកហើយ!!

តារាសម្ដែងស្រីដែលធ្លាប់ទទួលបានការសសើរថាមានសម្រស់ស្រស់ស្អាតលេចធ្លោរតាំងពីវ័យជំទង់នាង Charebelle Lanlalin និយាយពីខ្សែជីវិតក្រៅឆាកការសម្ដែងរបស់នាង ឃើញរូបថតនាងញញឹមៗបែបនេះតែការពិតនោះរូបនាងធ្លាប់គិតខ្លីលាលោកនេះម្ដងរួចមកហើយតែមិនសម្រេច។

ដោយតារាស្រីនាង Charebelle គឺជាតួឯកស្រីក្នុងរឿងនាងដកសោកដែលនាងសម្ដែងតាំងពីវ័យជំទង់ និងមានរឿងជាបន្ដបន្ទាប់មិនថាជាតួស្លូតឬតួអង្គកាចឆ្នាស់ឆ្នើមរូបនាងក៏សម្ដែងបានចូលតួយ៉ាងសាកសម។ តែអ្វីដែលធ្វើឲអ្នកគាំទ្រមានការភ្ញាក់ផ្អើលនឹងជីវិតរបស់នាងនោះគឺក្រោយពីតារាស្រីមានទាំងសម្រស់និងទ្រព្យធនរូបនាងបាននិយាយក្នុងកិច្ចសម្ភាសន៍ការពីថ្មីៗនេះថាការពិតរូបនាងគឺធ្លាប់ប៉ុនប៉ងធ្វើអត្ដឃាតខ្លួនឯងម្ដងរួចមកហើយ ដោយនាងបានធ្វើចងកខ្លួនឯងជាមួយនឹងកង្ហារព្យួរ តែដោយមិនអាចទ្រទម្ងន់របស់នាងបានធ្វើឲដាច់ធ្លាក់ចុះមកហើយរូបនាងក៏រងរបួសបោកខ្លួននឹងឥដ្ឋទៀតផង។ ការពិតទៅរូបនាងគឺជាមនុស្សម្នាក់ដែលមានជំងឺស្រេ្ដសហើយរូបនាងកើតរោគនេះតាំងពីនាងនៅក្មេងមកម្លេះ ដោយពីតូចរូបនាងជួបបញ្ហាគ្រួសារផង ធ្វើឲធំឡើងនាងមានជំងឺស្រេ្ដសពេលជួបបញ្ហាធ្វើឲមានអារម្មណ៍គិតខ្លីបែបនេះ តែពេលនេះរូបនាងបានប្រសើរហើយ។ ក្រោយស្ដាប់កិច្ចសម្ភាសន៍មួយនេះមានអ្នកគាំទ្រជាច្រើនរបស់នាងចូលមក Comment លើកទឹកចិត្ដនិងបង្ហាញក្ដីស្រលាញ់ដល់រូបនាងជាច្រើននាក់។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ