គួរឲ្យសរសើរ! សុវត្ថិឌី ធារិកា គោរពសុំថតជាមួយអ្នកអង្គម្ចាស់តូច ជេនណា យ៉ាងទន់ភ្លន់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ ពីប្រជាប្រិយភាពរបស់តារាចម្រៀងវ័យក្មេងដែលជាសែស្រឡាយរាជ្យវង្ស អ្នកអង្គម្ចាស់នរោត្តម ជេនណា ដែលមានអ្នកគាំទ្រជាច្រើនសរសើរ និងស្រលាញ់សម្លេងរបស់ទ្រង់ខ្លាំងណាស់។

យ៉ាងណាមិញស្រាប់តែមួយរយ​ៈពេលចុងក្រោយនេះ មានការមហាជនមួយចំនួយបាននាំគ្នារិះគន់ ចំនួនអ្នកដែលសុំទ្រង់ថតជាមួយ ដោយគ្មានការគោរព មើលទៅពិតជាអសុជីវធម៍ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង។

តែថ្មីៗនេះស្រាប់តែតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា សុវត្ថិឌី ធារិកា បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលកញ្ញា បានបង្ហាញអាកាប្បកិរិយាយ៉ាងទន់ភ្លន់ ដោយសំពះគោរពទ្រង់នៅពេលដែលសុំទ្រង់ថតរូបជាមួយ មើលទៅពិតជាគួរឲ្យសរសើរខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបានបង្ហាញសកម្មភាពពេលចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់កញ្ញា សុវត្ថិឌី ធារិកា ហើយក៏ជាគំរូល្អសំរាប់គ្រប់គ្នាផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី