ពីមួយថ្ងៃទៅមួយថ្ងៃតារាសម្ដែងថៃស្រីល្បីឈ្មោះ Pancake khemanit កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺការតុបតែងខ្លួន និងលេងស្ទាយ៍សម្លៀកបំពាក់ប្លែកៗ ពេលចូលរួមកម្មវិធីរបស់នាងផ្ទាល់នេះតែម្ដង។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នាងបានទៅចូលរួមក្នុងកម្មវិធី Fashion ដ៏ល្បីមួយ ដោយបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនិងឈុតរ៉ូបពណ៍ខ្មៅ ដែលមានច្នៃម៉ូតឡើងយ៉ាងទាន់សម័យ មើលទៅពិតជាលេចធ្លោរខ្លាំងណាស់ នរណាឃើញក៏ចាប់អារម្មណ៍និងលាន់មាត់សរសើរគ្រប់ៗគ្នាដែរ។
គួរបញ្ជាក់ផងដែរថា គ្រប់កម្មវិធីដែលតារាស្រី Pancake ចូលរួម តែងតែធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺរៀបចំខ្លួនយ៉ាងលេចធ្លោររបស់នាងនេះតែម្ដង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី