ដោយសារតែស្ថានភាពជំងឺ Covid-19 តារាស្រីជួរមុខនៃវិស័យសិល្បៈទាំង២ គឺ Aff Thaksorn Phak Sukcharoen និង Ann Thongprasom ដែលជាមិត្តភក្ដិល្អបំផុតមិនសូវឃើញមុខគ្នាញឹកញាប់ដូចពីមុនទេ។
ប៉ុន្តែថ្មីៗនេះអ្នកទាំងពីរបានវិលមកជួបគ្នាម្ដងទៀតជាមួយ កូនស្រីដ៏ស្រស់ស្អាតបូករួមនឹងសុជីវធម៌របស់Aff។ នៅក្នុងវីឌីអូឃ្លីបមួយដែលគេបានបង្ហោះកូនរបស់Affបានមកជួបជាមួយនឹង Ann ហើយអោនចុះសំពះអ្នកមីងដោយថ្នមៗ តាមករបង្រៀនរបស់អ្នកម្ដាយដែលមើលទៅពិតជាគួរឱ្យស្រលាញ់មែនទែន។
អ្នកមីង Ann ក៏បានប្រាប់ក្មួយថា ‘បើម៉ាក់វាយមកនៅជាមួយមីងមក’។ ខាងម្ដាយ Aff បានបញ្ចេញមតិភ្លាមៗជំនួសឱ្យកូនស្រីថា “ខ្ញុំបានជួបអ្នកមីង Ann រួចហើយ..” វាជាពេលវេលាដ៏គួរឱ្យស្រលាញ់ដែលនាំមកនូវស្នាមញញឹម និងក្តីស្រលាញ់ដ៏កក់ក្ដៅ ។










