Sweet ទៀតហើយ! Weir សុទ្ធតែចូលទៅ Cmt លើរូបភាពរបស់ Bella បែបនេះទៀត!

បច្ចុប្បន្ននេះតារាសម្ដែងថៃល្បីឈ្មោះលោក Weir និងកញ្ញា Bella កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ និងរំភើបជាមួយនិងទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ អ្វីដែលពិសេសនោះគឺគ្រប់គ្នាដែលអ្នកទាំងពីរបញ្ចេញសារ ផ្អែមល្ហែមដាក់គ្នាក្នុងបណ្ដាញសង្គម។

ជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែកក្កដាកន្លងទៅនេះ កញ្ញា Bella បានបង្ហោះរូបភាពមួយសន្លឹកក្នុងបណ្ដាញសង្គម ជាមួយនិងសម្លៀកបំពាក់ រ៉ូប​ពណ៌ខៀវចាស់ ហើយអង្គុយនៅលើសាឡុង រួមជាមួយទេសភាពយ៉ាងស្រស់ស្អាត ដែលភ្លាមៗនោះលោក Weir បានចូលទៅ Cmt លើរូបនោះថា «ស្រស់ស្អាតខ្លាំងណាស់» ហើយពេលនោះកញ្ញា Bella ក៏តបទៅវិញថា «ខ្ញុំឬក៏ទេសភាព?»។

ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តយ៉ាងខ្លាំង ព្រោះតែឃើញពាក្យសម្ដីដ៏ផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះឆ្លើយឆ្លងគ្នាក្នុងបណ្ដាញសង្គម៕

រូបដែល Bella ផុសក្នុងបណ្ដាញសង្គម

អត្ថបទដោយ៖សុីវលី