មិននឹកស្មានថាNadechខំជះលុយទិញមាសជាកាដូរ Yayaបែរជាស្មានថាសូកូឡា!

តារាប្រុសល្បីប្រចាំប្រទេស Nadech Kugimiya ដែលជាគូស្នេហ៍របស់កំពូលតារាស្រី Yaya Urassaya Sperbund មក​ដល់​ពេល​នេះ មាន​អ្នក​គាំទ្រ​តាម​ដាន​និងស្រលាញ់​ពេញ​ប្រទេស។ ដោយភាពស្និទ្ធស្នាលរវាងតារាស្រីYaya​និងNadech បន្ទាប់ពីរឿងល្បីរបស់ពួកគេជាច្រើនទើបបានធ្វើឱ្យពួកគេក្លាយជាគូស្នេហ៍ដែលហតនិងល្បីបំផុតក្នុងពេលនេះ។ ថ្មីៗនេះ គេក៏ឃើញថាYayaបង្ហាញខ្លួននៅក្នុងកម្មវិធីមួយដែលនាងបានធ្វើការប្រាប់ពីអារម្មណ៍ អំពីទំនាក់ទំនងរបស់ខ្លួននិងNadech ទៅកាន់អ្នកកាសែត ។

After Footer (Active) - damrei Mr1 Zone2
ទន្ទឹមនឹងនេះដែរ គេក៏ឃើញថាតារាស្រីរូបនេះបានប្រាប់ថារឿងមួយដែលធ្វើឱ្យនាងភ្ញាក់ផ្អើលបំផុតកំឡុងថ្ងៃខួបកំណើតដោយពេលនោះបានឱ្យកាដូរដ៏មានតម្លៃនាងមួយដែលមិននឹកស្មានដល់។ Yaya បើកចំហថា នាងទទួលបានដុំមាសពីមិត្តប្រុស ក្នុងថ្ងៃខួបកំណើតរបស់នាងដោយនាងស្មានថាវាជាសូកូឡា។