ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ តារាកំប្លែងស្រីល្បីឈ្មោះអ្នកនាង ខ្ញុង បានបង្ហោះរូបធៀបការរបស់ខ្លួន ដែលនឹងគ្រោងរៀបចំឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
យ៉ាងណាមិញថ្ងៃរៀបការកាន់តែខិតជិតមកដល់ តារាកំប្លែងរូបនេះ បានដឹកដៃគូស្នេហ៍ខ្លួន ទៅថតរូបជាមួយគ្នាត្រៀមសំរាប់ថ្ងៃមង្គមការ ដែលមើលទៅពិតជាស្រស់ស្អាត និងសក្ដិសមគ្នាខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា មង្គលការរបស់តារាកំប្លែងរូបនេះ នឹងរៀបចំឡើងនេះថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះហើយ ដែលគ្រោងនឹងរៀបចំឡើងយ៉ាងអធិកអធមថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី