ជីវិតក្រៅការសម្ដែងក៏មិនធម្មតា គេហដ្ឋានរបស់តួឯកស្រីនាង Taew ជាស្នាដៃរចនាម៉ូតដោយខ្លួនឯងចំជំនាញ…

មិនមែនត្រឹមតែពូកែសម្ដែងតួឯកស្រីនាងនាង Taew Natapohn ធ្វើឲអ្នកគាំទ្រសសើរមិនដាច់ពីមាត់ ក្រោយពីរូបនាងធ្លាប់ប្រាប់ថាគេហដ្ឋានដែលរូបនាងនិងក្រុមគ្រួសាររស់នៅសព្វថ្ងៃគឺជាការចេញម៉ូតសាងសង់របស់នាង ព្រោះរូបនាងគឺបានរៀនជំនាញនេះមក។

ពីនិយាយពីក្នុងរង្វង់សិល្បៈវិញតួឯកស្រីនាង Taew គឺជាតារាសម្ដែងស្រីដែលមានរូបសម្រស់លេចធ្លោរមួយរូបរហូតបានចាប់ជាប់តំណែងជាតួឯកស្រីក្នុងរឿងភាគជាច្រើន។ តែអ្វីដែលកាន់តែធ្វើឲរូបនាងមានភាពល្បីល្បាញនោះមិនត្រឹមតែមុខមាត់រូបសម្រស់នោះទេ តែនាងគឺជាអ្នកសម្ដែងឆ្នើមមួយរូបដែលលេងបានយ៉ាងសាកសមហើយរឿងដែលនាងលេងភាគច្រើនក៏ល្បីផងដែរ។ ថាស្នាដៃការសម្ដែងទៅមិនធម្មតា តែជីវិតក្រៅឆាករបស់តារាស្រីនាង Taew ក៏មិនធម្មតាផងដែរ រូបនាងគឺជាអតីតសិស្សឆ្នើមមួយរូបហើយពេលនេះក៏បានបញ្ចប់ការសិក្សាហើយផងដែរផ្នែករចនាចេញម៉ូតអាគារផ្សេងៗ ហើយស្នាដៃដែលនាងពេញចេញជាងគេនោះគឺម៉ូតផ្ទះរបស់នាងតែម្ដង ព្រោះនាងជាការចេញម៉ូតរបស់នាងពីគេហដ្ឋានដែលនាងស្រលាញ់និងចង់រស់នៅ។ តោះមកកម្រងរូបផ្ទះរបស់ Taew ខ្លះៗខាងក្រោមនេះ៖

ប្រភព៖ thairath

អត្ថបទដោយ៖ ស្រីល័ក្ខ