ពិតណាស់ប្រិយមិត្តជាច្រើនប្រាកជាជ្រាបហើយ ថាសព្វថ្ងៃនេះតារាសម្ដែងថៃស្រីកញ្ញា Matt កំពុងតែមានទំនាក់ទំនងគ្នាយ៉ាងផ្អែមល្ហែមជាមួយនិងលោក Songkarn បើទោះបីជាមានមតិរិះគន់ខ្លះៗពីមហាជនក៏ដោយ។
យ៉ាងណាមិញថ្មីៗនេះ លោក Songkarn បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផើ្អលខ្លាំងថែមទៀត បន្ទាប់ពីលោកបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែត និងបានប្រកាសពីគម្រោងចង់រៀបការរបស់ខ្លួននិង Matt ដែលកើតឡើងមិនយូរជាង២ឆ្នាំទៀតនោះទេ។
ក្រោយពេលមហាជនជាច្រើនបានលឺបែបនេះភ្លាម ក៏មានមួយចំនួនបានបង្ហាញអារម្មណ៍រំភើប និងមួយចំនួនទៀត នៅតែសម្ដែងអារម្មណ៍មិនពេញចិត្តដដែល៕
អត្ថបទដោយ៖សុីវលី