“F4 Thailand: Boys Over Flowers” ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ GMM 25 រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង 8.30 យប់។ រឿងនេះដែរសម្តែងដោយ Bright Vachirawit, Tu Tontawan, Dew Jirawat, Win Metawin និង Nani Hirunkit ។ “F4 Thailand: Boys Over Flowers” បានចាក់បញ្ចាំងនៅថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2020 ហើយបានចាប់ផ្តើមជាមួយនឹងការវាយតម្លៃ 0.3 ភាគរយ យោងតាម Nielsen Thailand។ ប្រភពបានរាយការណ៍ថា ការវាយតម្លៃខ្ពស់បំផុតក្នុងអំឡុងពេលចាក់ផ្សាយឈានដល់ 0.7 ភាគរយនៅភាគទី 10 និង 11 នៅថ្ងៃទី 02 ខែមេសា ស៊េរីនេះបានចាក់ផ្សាយភាគទី 15 ហើយបានទទួលការវាយតម្លៃ 0.3 ភាគរយ។
វគ្គចុងក្រោយនៃស៊េរីនេះនឹងមកដល់នៅថ្ងៃទី 09 ខែមេសា ឆ្នាំ 2022។ ទោះបីជាអត្រាបង្ហាញបែបនេះមែនប៉ុន្តែនៅក្នុងYoutube គឺមានអ្នកមើលរាប់លាននាក់បូកសរុបភាគទាំងអស់។ រឿងនេះមិនត្រឹមតែល្បីនៅប្រទេសថៃនោះទេតែក៏មានការទទួលស្គាល់និងស្រលាញ់ពីហ្វេនៗនៅក្រៅប្រទេសជាពិសេសចិននិងហ្វីលីពីន។




