ឃើញសកម្មភាព Mark និង Kimberly ធ្វើការងារសប្បុរសធម៌មួយនេះ នរណាក៏ច្រណែនដែរ!

ពីមួយថ្ងៃទៅមួយថ្ងៃ គូស្នេហ៍តារាសម្ដែងថៃល្បីឈ្មោះលោក Mark Prin និងកញ្ញា Kimmy Kimberly តែងតែធ្វើឲ្យមហាជនជាច្រើនកាន់តែចាប់អារម្មណ៍ ពិសេសនោះគឺគ្រប់គ្នាដែលអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមជាមួយនិងគ្នានេះតែម្ដង។

ជាក់ស្ដែងកាលពីម្សិលមិញនេះ អ្នកទាំងពីរបាននាំអ្នកគាំទ្រមួយក្រុមទៅធ្វើការងារសប្បុរសធម៌ ដោយនាំយករបស់របរប្រើប្រាស់ទៅឲ្យក្មេងៗ និងជួយលាបពណ៌សាលារៀន ហើយថែមទៀងនាំគ្នាលេងល្បែងកំសាន្តជាមួយនិងគ្នាយ៉ាងផ្អែមល្ហែម ធ្វើឲ្យមហាជនដែលឃើញហើយបញ្ចេញមតិច្រណែននិងអ្នកទាំងពីរសឹងតែគ្រប់គ្នា។

គួរបញ្ជាក់ផងដែរថា មួយរយៈពេលចុងក្រោយនេះ គូស្នេហ៍មួយគូនេះ តែងតែចំណាយពេលវេលាជាមួយនិងគ្នា បង្ហាញភាពផ្អែមល្ហែមតាមរយៈការធ្វើសកម្មភាពផ្សេងៗ ដែលធ្វើឲ្យមហាជនជាច្រើនសរសើរអ្នកទាំងពីរខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី