តួឆ្នាស់តួឆ្នើមនាង Bee កំពុងមានរឿងភាគថ្មីទៀតហើយ រឿងនេះទះមិនឲចាញ់គេ!!

មានមួយរឿងទៀតហើយ! តារាសម្ដែងស្រីល្បីឈ្មោះយូរឆ្នាំជាពិសេសក្នុងការសម្ដែងជាតួអង្គឆ្នាស់ឆ្នើមក្នុងរឿងភាគថៃនាង Bee Namthip ពេលនេះរូបនាងកំពុងតែត្រលប់មកជាមួយរឿងភាគថ្មី ជាតួអង្គចិត្តអាក្រក់ក្នុងរឿងទៀតហើយលើកនេះទះទប់ជាមួយអ្នកណាទៀតដែរ?

ដោយរឿងភាគថ្មីដែលនាងបានសម្ដែងត្រៀមចាក់បញ្ចាំងលើកនេះមានចំណងជើងថា พิษรักรอยอดีต(Pit Rak Roy Adit) តារាស្រីនាង Bee Namthip សម្ដែងជាតួរងស្រីក្នុងរឿងនេះនិងជាតួអង្គដែលធ្វើឲសាច់រឿងកាន់តែគួរឲចង់ទស្សនាផងដែរ។ ដោយរឿងនេះមានតារាស្រីវ័យក្មេងនាង Marie Broenner ជាតួឯកស្រីនៅក្នុងរឿង ហើយសាច់រឿងនៃរឿងនេះគឺនិយាយពីតួឯកស្រីដែលពីអតីតកាលរូបនាងធ្លាប់មានរូបរាងធាត់តែត្រូវមិនត្រូវក្បត់ចិត្តហើយពេលនេះរូបនាងកំពុងតែត្រលប់មកសងសឹកអ្នកដែលធ្លាប់ធ្វើបាបនាងជាមួយមុខមាត់ថ្មី។ លើកនេះតារាស្រីនាង Bee ជួបដៃគូហើយ ព្រោះតួឯកស្រីនាង Marie ក៏មិនស្លូតដែរ អ្នកទាំងពីរជួបគ្នាសាច់រឿងយ៉ាងណាវិញដែរ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ