បារម្ភណាស់! តារាកំប្លែង ខ្ញុង ជិតចូលរោងការទៅហើយ ស្រាប់តែជួបទុក្ខក្នុងគ្រួសារបែបនេះ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា នៅសល់មិនដល់ប៉ុន្មានថ្ងៃទៀតនោះទេ តារាកំប្លែងល្បីឈ្មោះអ្នកនាង ខ្ញុង និងនាយ កៃដ នឹងក្លាយជាប្ដីប្រពន្ធគ្នាស្របច្បាប់ហើយ ពោលគឺអ្នកទាំងពីរនិងចូលរោងការនៅថ្ងៃទី ០៨ ខែសីហា ខាងមុខនេះហើយ។

ជាក់ស្ដែងថ្ងៃរៀបមង្គលការកាន់តែខិតជិតមកដល់ ស្រាប់តែអ្នកនាង ខ្ញុង បានផុសដំណឹងដ៏គួរឲ្យព្រួយបារម្ភមួយកើតឡើង ដោយកូនប្រុសសំណព្វចិត្តរបស់អ្នកនាងនៅពេលនេះ កំពុងតែកើតជម្ងឺគ្រុនឈាម ដែលសព្វថ្ងៃជម្ងឺគ្រុនពោះវៀនរបស់ប្អូនមិនទាន់ជាផងនោះ។

ក្នុងនោះអ្នកនាងបានរៀបរាប់ថា «គ្រុនពោះវៀនមិនទាន់ជាផង លូវគ្រុនឈាមទៀត ម្ចាស់ជីវិតម៉ាក់ឲ្យម៉ាក់សុំទោសព្រោះតែរវល់នឹងការងាពេក ម៉ាក់មិនបានមើលថែកូនឲ្យបានល្អ ទ្រាំតិចទៅណាកូនពេទ្យពុងតែរៀបបន្ទប់ឲ្យកូនហើយ»។

ក្រោយពេលលឺបែបនេះ ធ្វើឲ្យមហាជនច្រើនបង្ហាញការព្រួយបារម្ភ និងបាននាំគ្នាជូនពរឲ្យកូនប្រុសតារាកំប្លែងស្រីរូបនេះ ឆាប់ជាសៈស្បើយ មុនពេលកម្មវិធីមង្គលការរបស់អ្នកនាងរៀបចំឡើង៕

អត្ថបទដោយ៖សុីវលី