តួឯកស្រីនាង Bella មកចែកស្នាមញញឹមឲអ្នកគាំទ្រទៀតហើយ តែងខ្លួនស្អាតៗទេតែក្បាច់រាំកប់សេរ៊ី!!

អូយឃើញស្អាតៗបែបនេះតែក្បាច់រាំកប់តែម្ដងហើយប៊ែលឡា! តួឯកស្រីនាង Bella Ranee មកចែកស្នាមញញឹមឲអ្នកគាំទ្របានសើចសប្បាយជាមួយរូបនាងទៀតហើយ ជាមួយនឹងក្លីបវីដេអូតែងខ្លួនស្អាតៗចងសក់ទីទុយក្មេងវ័យ​តែរាំសាហ៊ាវ។

តួឯកស្រីនាង Bella ត្រូវបានមហាជនចាត់ជាតួឯកស្រីកំពុងល្បីឈ្មោះមានប្រជាប្រិយភាពខ្លាំងមួយដួងក្នុងសិល្បៈថៃនាពេលបច្ចុប្បន្ននេះ ហើយរឿងភាគដែលនាងសម្ដែងនាពេលកន្លងមកសុទ្ធតែទទួលបានការគាំទ្រនិងសសើរពីស្នាដៃការសម្ដែងរបស់នាងផងដែរ។ ដោយមានទាំងរូបសម្រស់និងសមត្ថភាពការសម្ដែងធ្វើឲតួឯកស្រីនាង Bella ល្បីឈ្មោះយ៉ាងឆាប់រហ័ស ហើយម្យ៉ាងទៀតនោះគឺរូបនាងគឺជាតួឯកស្រីស្អាតហើយកំប្លុកកំប្លែងធ្វើឲអ្នកជុំវិញចូលចិត្តជាពិសេសតែងតែមកចែកសំណើចដល់អ្នកគាំទ្រជាញឹកញាប់ ពេលនេះក្លីបវីដេអូថ្មីរបស់ Bella មកទៀតហើយ បទគេចេញថ្មីBella អត់រាំម៉េចនឹងបាន តោះមកទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ