តម្លៃខ្លួនមិនទាបមែន តែពេល​ចូលរួមកម្មវិធីម្ដងៗ តារាស្រីល្បីៗថៃក៏ចំណាយ ​ច្រើនណាស់ដែរ

តារាស្រីថៃល្បីៗ មួយចំនួន តែទទួល បានកម្រៃជាច្រើន ក្រោយបង្ហាញ ខ្លួនជាកិត្តិយសក្នុងកម្មវិធីនីមួយៗ ដោយក្នុងនោះគឺចាប់ពីចន្លោះ ១៥០ ០០០ ដល់ ៤០០ ០០០បាត ផ្អែកតាមភាពល្បីល្បាញរបស់ពួកគេម្នាក់ៗ។

បើទោះពួកគេ ទទួលបានតម្លៃខ្លួនច្រើនក៏ពិតមែនពេលចូលរួមកម្មវិធីផ្សេងៗ ប៉ុន្តែតារាស្រីទាំងនោះក៏ត្រូវចំណាយច្រើនដែរទៅលើអ្វីៗជាច្រើន។ តួយ៉ាងពួកគេត្រូវចំណាយលើអ្នកជំនាញផាត់មុខល្បីៗ ឲ្យមកតុបតែងមុខមាត់ ធ្វើសក់ជាដើម ដោយត្រូវចំណាយចាប់ពី ១ម៉ឺនបាតឡើងទៅ (ប្រហែល ៣១៩ដុល្លារឡើង)។

គិតដល់សម្លៀកបំពាក់វិញ ពេលខ្លះពួកគេទទួលបានការឧបត្ថម្ភពីម្ចាស់ Brand ក្នុងស្រុក ដោយមិនបាច់ចំណាយលុយទៅទិញ ប៉ុន្តែនៅមានពេលខ្លះទៀតពួកគេជៀសមិនផុតពីយកប្រាក់ផ្ទាល់ខ្លួនទៅចំណាយដែរ។

ចំណុចផ្សេងទៀត តារាទាំងនោះ ក៏ត្រូវគិតគូរដល់អ្នកចាត់ការទូទៅរបស់ពួកគេ ដោយត្រូវចំណាយ ១០ភាគរយនៃតម្លៃខ្លួនសរុប សម្រាប់ការមើលថែ និងចាត់ចែងការងារគ្រប់ពេលវេលា។

ជាចុងក្រោយ គឺពួកគេក៏ត្រូវបង់ពន្ធដែរ ប៉ុន្តែវាគ្មានព័ត៌មានច្បាស់លាស់ណាមួយបញ្ជាក់ថា ពួកគេត្រូវបង់ប៉ុន្មានភាគរយនោះទេ៕