Songkran បង្ហោះរូបភាពគូស្នេហ៍ជាមួយ Matt. ធានាស្នេហ៍នៅតែផ្អែមដូចធម្មតា!

Songkran Techanarong មិត្តប្រុសរបស់តារាស្រី Matt Pranee ក្រោយ​ជិះ​កង់​បុក​ជាមួយ​រថយន្ត​ដែល​ចត​នៅ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​របួសធ្ងន់​ បាក់​ឆ្អឹង​ជំនីរ​និង​សួត ហើយ​ត្រូវ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ Siriraj ដោយ​ស្ថិត​នៅ​ក្នុង​ ICU រយៈ​ពេល​៧​ថ្ងៃ​ ។ ហើយ​កាលពី​ម្សិលម្ងៃ​ (៦-០៤-២០២២) គ្រូពេទ្យ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​សម្រាក​ព្យាបាល​នៅ​ផ្ទះ​វិញ។

ថ្មីៗ​នេះ Songkran បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ជាមួយ Matt Phiranee Khongthai ជាមួយ​នឹង Caption “ សូមអរគុណមន្ទីរពេទ្យ Siriraj និងបុគ្គលិកទាំងអស់ចេញពីបេះដូងរបស់ខ្ញុំ Thank you from the deepest part of my heart, forever grateful”។ ទន្ទឹមនឹងនេះដែរ ហ្វេនក៏បានធូរចិត្តនិងបង្ហោះសារអបអរសាទរដែលលោកបានចេញពីពេទ្យហើយសម្រាកឱ្យឆាប់ជានិងរឹងមាំដូចដើមវិញ។

After Footer (Active) - damrei Mr1 Zone2