ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ទំនាក់ទំនងតារាសម្តែងថៃស្រីកញ្ញា Yaya Urassaya និងកញ្ញា Mint Chalida កាលពីច្រើនឆ្នាំមុនគឺជាមិត្តភក្ដិដ៏ស្និតស្នាលនិងគ្នា តែមួយរយៈក្រោយមក អ្នកទាំងពីរក៏ប្រែជាឆ្ងាយពីគ្នា រហូតដល់មានពាក្យថា Mint មានទំនាស់ផ្ទៃក្នុងមួយចំនួនទៀតផង។
តែយ៉ាងណាមិញ ស្រាប់តែកាលពីម្សិលមិញនេះ អ្នកទាំងពីរបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ដោយឃើញអ្នកទាំងពីរ ទៅចូលរួមកម្មវិធីមួយជាមួយនិងគ្នា ហើយក៏បានបង្ហាញភាពស្និតស្នាលនិងគ្នា ដោយថតរូបឱបគ្នាយ៉ាងស្អិត ដែលមើលទៅមិត្តភាពអ្នកទាំងពីរគឺមិនបានប្រែប្រួលអ្វីនោះទេ។
ក្រោយពេលឃើញបែបនេះ អ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រំភើប ព្រោះតែខាន់ឃើញអ្នកស្រីទាំងពីរដួងនេះ បង្ហាញភាពស្និតស្នាលនិងគ្នាបែបនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី