អបអរសាទរ! តារាកំប្លែង ប្រិមប្រិយ ពេលនេះជួបស្នេហ៍ថ្មីហើយ ជាអ្នកជំនាញខាងសិល្បៈដូចគ្នា!(មានរូបភាព)

កាលពីមួយរយៈពេលមុន តារាកំប្លែងសំបូរប្រជាប្រិយភាពអ្នកនាង ​ម៉ក់ សុ​គ​ន្ឋ​ដា​និច្ច ហៅ ប្រិមប្រិយ បានបង្ហាញមុខកូនស្រីសំណព្វចិត្តរបស់ខ្លួន ដែលជាតំណក់ឈាមជាមួយនិងអតីតស្វាមីរបស់នាង ដែលបានបែកបាក់គ្នាជាយូរឆ្នាំមកហើយ។

យ៉ាងណាមិញកន្លងទៅជាច្រើនឆ្នាំ តារាស្រីរូបនេះ ក៏ធ្លាប់មានទំនាក់ទំនងស្នេហាក្រោយៗផងដែរ តែស្នេហាកន្លងមកពុំដែលសមប្រកបសំរាប់ខ្លួនសោះ រហូតដល់មិត្តភក្ដិក្នុងសិល្បៈបានហៅ ប្រិមប្រិយ ថាជានា​រី​អភ័ព្វ​ស្នេហ៍ថែមទៀតផង។

តែទោះបីជាយ៉ាងណាក៏ដោយ ពេលនេះតារាស្រីរូបនេះ បានជួបគូស្នេហ៍ថ្មីហើយ ដែលបុរសម្នាក់នោះ មានឈ្មោះថា «​សុ​ន​ដៃ​អក​» ​ជា​តន្ត្រីករ​ប្រគំុ​នៅ​តាម​ស្ថានីយទូរទស្សន៍​មួយ​ចំនួន ហើយអ្នកទាំងពីរក៏មានគម្រោងរៀបការនៅដើមឆ្នាំ២០២០ ខាងមុខនេះផងដែរ។

ក្រោយពេលលឺដំណឹននេះ ធ្វើឲ្យមហាជនជាច្រើនសប្បាយចិត្តយ៉ាងខ្លាំង ហើយក៏ជូនពរតារាស្រីរូបនេះ ឲ្យកាន់តែស្រលាញ់គ្នា និងសង្ឃឹមថានេះជាស្នេហាចុងក្រោយរបស់នាង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ប្រិមប្រិយនិងគូស្នេហ៍

អត្ថបទដោយ៖សុីវលី