គូស្នេហ៍ថ្មីថ្មោង តារាសម្ដែងប្រុស Boy Pakorn និង តារាស្រីវ័យក្មេង Faye Pornpawee ចេញមកបង្ហោះភាពផ្អែមល្ហែមលើ Instagram ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែស្រលាញ់គ្នាកាន់តែខ្លាំងឡើងៗ រហូតមានមិត្តៗអ្នកគាំទ្រលាន់មាត់ ។ ថ្មីៗនេះ Faye-Boy បានរៀបចំកម្មវិធីជាមួយគ្នាជាលើកដំបូងព្រមទាំំងចេញមកអាប់ដេតស្ថានភាពទំនាក់ទំនងរបស់ពួកគេ។ ក្នុងនោះដែរ Boy បាននិយាយពួកគេមិនទាន់ហៅគ្នាថាជាមិត្តប្រុសមិត្តស្រី ដោយសារតែពួកគេមិនទាន់ជាសង្សាគ្នាពិតប្រាកដដោយពួកគេស្ថិតក្នុងកំឡុងពេលមើលចិត្តគ្នា។
