ពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ កំពូលតារាសម្ដែងថៃស្រីកញ្ញា Aum Patcharapa កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺការតុបតែងខ្លួនប្លែកៗពេលចូលរួមកម្មវិធីរបស់នាងនេះតែម្ដង។
យ៉ាងណាមិញស្រាប់តែថ្មីៗនេះ លោក Nongchat ដែលជាអ្នក MakeUp ដ៏ល្បីនៅក្នុងប្រទេសថៃ បង្ហើបប្រាប់ថា «សម្រាប់ការតុបតែងមុខឲ្យកំពូលតារាស្រី Aum ក្នុងមួយកម្មវិធីៗ គឺខ្ញុំទទួលបានកម្រៃចាប់ពី៨ម៉ឺនបាតឡើងទៅ ដោយតម្លៃនេះគិតទៅតាមទីកន្លែងក្រៅ ឫក៏ក្នុងប្រទេស»។
ក្រោយពេលលឺបែបនេះ ធ្វើឲ្យមហាជនជាច្រើនបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះមិននឹកស្មានថាតារាស្រីរូបនេះ ហ៊ានចំណាយលុយច្រើនយ៉ាងនេះ សំរាប់ការតុបតែងខ្លួនពេលចូលរួមកម្មវិធីធំៗរបស់ខ្លួន៕
អត្ថបទដោយ៖សុីវលី