Mo Amena លាហើយប៉ុស្តិ៍លេខ ៧ ក្លាយជាតារាឯករាជ្យម្តងទៀត ស្អាត ប៉ិនប្រសប់ ប្រវត្តិល្អមិនចាញ់អ្នកណា!

សម្រាប់តារាសម្ដែង Mo Amena Pinit ដែលទើបបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ខាងផ្នែកទីផ្សារ និងពាណិជ្ជកម្ម ហើយត្រូវបានគេស្គាល់ថាជាមិត្តភក្ដិសម្លាញ់ជាមួយនឹងតារាស្រីដែលទើបនឹងទទួលមរណភាព Tangmo Nida។ ថ្មីៗ​នេះ​ តាមរយៈសារ​ព័ត៌មានចុងក្រោយបានបង្ហាញឱ្យឃើញ​ថា​កុងត្រា​របស់ Mo Amena ជាមួយ​ប៉ុស្ដិ៍​លេខ​៧​បាន​បញ្ចប់​ហើយ​។

Mo Amena បើកចិត្តលើកដំបូងតាមរយៈកម្មវិធីបង្ហើបនៅលើប៉ុស្តិ៍ GMM25 ថាកុងត្រាជាមួយប៉ុស្ដិ៍លេខ៧ អស់សុពលភាពហើយ ពេលនេះចង់ក្លាយជាតារាឯករាជ្យ។
នាងទទួលយកការងារនៅគ្រប់ប៉ុស្តិ៍ កន្លង​មក​មិន​អាច​បង្ហើប​បាន​ទេ ព្រោះ​កុងត្រា​មិន​ទាន់​ផុត​កំណត់ តែ​ពេល​នេះ​កុងត្រា​បាន​ចប់​ហើយ។ តើ​អនាគត​របស់​តារា​ស្រី Mo នឹង​ទៅ​ជា​យ៉ាង​ណា? ​នាង​បង្ហាញ​ខ្លួន​នៅ​លើ​ប៉ុស្តិ៍​ណា​មួយ​ត្រូវ​រង់ចាំ​តាមដាន​បន្ត!
After Footer (Active) - damrei Mr1 Zone2
Eriya