សម្រាប់តារាសម្ដែង Mo Amena Pinit ដែលទើបបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ខាងផ្នែកទីផ្សារ និងពាណិជ្ជកម្ម ហើយត្រូវបានគេស្គាល់ថាជាមិត្តភក្ដិសម្លាញ់ជាមួយនឹងតារាស្រីដែលទើបនឹងទទួលមរណភាព Tangmo Nida។ ថ្មីៗនេះ តាមរយៈសារព័ត៌មានចុងក្រោយបានបង្ហាញឱ្យឃើញថាកុងត្រារបស់ Mo Amena ជាមួយប៉ុស្ដិ៍លេខ៧បានបញ្ចប់ហើយ។
Mo Amena បើកចិត្តលើកដំបូងតាមរយៈកម្មវិធីបង្ហើបនៅលើប៉ុស្តិ៍ GMM25 ថាកុងត្រាជាមួយប៉ុស្ដិ៍លេខ៧ អស់សុពលភាពហើយ ពេលនេះចង់ក្លាយជាតារាឯករាជ្យ។
នាងទទួលយកការងារនៅគ្រប់ប៉ុស្តិ៍ កន្លងមកមិនអាចបង្ហើបបានទេ ព្រោះកុងត្រាមិនទាន់ផុតកំណត់ តែពេលនេះកុងត្រាបានចប់ហើយ។ តើអនាគតរបស់តារាស្រី Mo នឹងទៅជាយ៉ាងណា? នាងបង្ហាញខ្លួននៅលើប៉ុស្តិ៍ណាមួយត្រូវរង់ចាំតាមដានបន្ត!
After Footer (Active) - damrei Mr1 Zone2
Eriya






