អូហូ! ឃើញរូបភាព និងសាររបស់ស្វាមី ឱក សុគន្ធកញ្ញា មួយនេះ​បានដឹងថាគ្រួសារមានសុភមង្គលប៉ុនណា!

ពិតណាស់ក្រោយពេលដែលកំពូលតារាចម្រៀងស្រីល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា រៀបការកសាងគ្រួសាររួចមក គេសង្កេតឃើញជីវិតគ្រួសាររបស់អ្នកនាង កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ស្វាមីរបស់តារាច​ម្រៀងស្រីរូបនេះ បានបង្ហោះរូបភាពមួយសន្លឹកនៅក្នុងបណ្ដាញសង្គម ក្នុងសកម្មភាពញាំអាហារជុំគ្រួសារ និងថែមទាំងសរសេរសារមួយឃ្លារថា «គ្រួសារតូចតែពិបាកជុំគ្នាណាស់។ ថ្ងៃនេះពិតជាពិសេសមែន។ រីករាយថ្ងៃអាទិត្យ»។

ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើនរំភើបចិត្ត ព្រោះឃើញថាក្រោយពេលរៀបការរួច គ្រួសារអ្នកនាង ឱក សុគន្ធកញ្ញា ពិតជាមានសុភមង្គលខ្លាំងណាស់ បើទោះបីជាមិនសូវមានពេលជុំគ្រួសារច្រើនក៏ដោយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី