ព្រឺសម្បុរ! ផ្អើលរូបភាព Tangmo ឈរនៅកណ្តាលទន្លេដោយមានក្រណាត់ពត់គ្របក្បាល!

ចំពោះរឿងតារាសម្តែងស្រី Tang Mo ដែលបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីលើទូកល្បឿនលឿន នៅកណ្តាលទន្លេចៅប្រាយ៉ា នៅក្រោមស្ពាន Rama VII កំពង់ផែ Phibun Songkhramនៅថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022 ។ រឿងក្ដីអាថ៌កំបាំងដែលនៅមិនទាន់បំបែកបាន ដោយមាននៅតែមានការពុះកញ្រ្ចោលពីសំណាក់ប្រជាជនក្នុងប្រទេស ។

ទន្ទឹមនឹងនេះ ដែលមនុស្សជាច្រើនបានព្យាយាមទាមទាររកយុត្តិធម៌ឱ្យTangmo នៅក្នុងរូបភាពផ្សេងៗ។ ថ្មីៗនេះ គេក៏បានបង្ហោះរូបដែលធ្វើឱ្យគេចាប់បំផុតគឺគេបានតុបតែងមនុស្សស្រីម្នាក់ឱ្យដូចជាTangmoឈរកណ្តាលទន្លេ​កន្លែង​កើត​ហេតុ និង​យក​ក្រណាត់​ស​មួយ​មក ស្រដៀងទៅនឹងសំពត់របស់Tangmo មកគ្របក្បាលរបស់នាង ហើយសរសេរសារនៅលើរូបភាព #យុត្តិធម៌សម្រាប់Tangmo #Tangmoត្រូវទទួលបានយុត្តិធម៌។
After Footer (Active) - damrei Mr1 Zone2
Eriya