នរណាក៏សរសើរ! កញ្ញា ម៉ាក សែនសូនីតា គ្រងឈុតជាព្រះនាងនាគស្រស់ស្អាតខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់តារាសម្ដែងស្រីល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតា ដែលបច្ចុប្បន្ននេះកញ្ញាកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនសំណាក់ទស្សនិកជន ពិសេសនោះគឺតាមរយៈរូបសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញាផ្ទាល់តែម្ដង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ កញ្ញា​ បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល​ ពេលឃើញកញ្ញា បង្ហោះរូបភាពនៅពេលដែលតុបតែងខ្លួនជាព្រះនាងនាគ រំលេចសម្រស់បែបធម្មជាតិ សក្ដិសមជានារីខ្មែរឥតខ្ចោះ នរណាឃើញក៏លាន់មាត់សរសើរគ្រប់គ្នាដែរ។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលមហាជន និងអ្នកគាំទ្រតារាស្រីរូបនេះ ឃើញនាងតុបតែងខ្លួនក្នុងឈុតជាព្រះនាងនាគបែបនេះ៕ តោះ! ចង់ដឹងថាស្រស់ស្អាតប៉ុនណា​ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី