Kratik អាចនឹងជាប់ទោសបន្ថែមបន្ទាប់ពីរកឃើញថានាងបំផ្លាញភស្តុតាងសំខាន់ក្នុងទូរស័ព្ទ!

រឿង​នេះ​បាន​កើត​ឡើង​មួយ​រយៈ​ហើយ ប៉ុន្តែ​ប្រទេស​ទាំង​មូល​នៅ​តែ​យក​ចិត្ត​ទុក​ដា ចំពោះរឿងរ៉ាវមរណភាពរបស់តារាសម្តែងស្រី Tangmo Nida។ ទន្ទឹមនឹងនេះដែរ គេក៏ឃើញថាសុខៗKratikដែលជាសាក្សីផ្ទាល់ក្នុងចំណោមមនុស្សទាំងប្រាំនាក់នៅលើទូកនោះចេញមុខសារភាពថាខ្លួនបានផ្ដល់នូវសក្ខីកម្មក្លែងក្លាយពោលគឺនាងបានកុហកដល់ប៉ូលីសពេលដែលសាកសួរចម្លើយ។

ការសង្ស័យលើបញ្ហាផ្សេងៗ ក្នុង​នោះ​ ​ក្រុមស៊ើបអង្កេត​បាន​បញ្ជូន​ទូរ​សព្ទ័​ដៃ របស់ Kragik ទៅ​ប៉ូលីស TCSD (ផ្នែកព័ត៌មានវិទ្យា) ។  ប៉ូលីសផ្នែកព័ត៌មានវិទ្យានឹងធ្វើការ​ពិនិត្យ​មើល​ព័ត៌មាន​រូបថត​ទាំង​មុន និង​ក្រោយ​គ្រោះថ្នាក់ ថាតើមានការលុបទិន្នន័យឬអត់បើមាននាងនឹងអាចមានទោសបន្ថែមពីបទបំផ្លាញភស្តុតាង ។
ខណៈពេលនេះដែរ គេក៏ពុំទាន់ចេញនូវលទ្ធផលពេលលេញដែលអាចប្រកាសជាសាធារណៈនៅឡើយដោយហេតុតែគេត្រូវធ្វើការផ្ទៀងផ្ទាត់ជាមួយភស្តុតាងផ្សេងៗទៀត។
After Footer (Active) - damrei Mr1 Zone2
Eriya