រឿងនេះបានកើតឡើងមួយរយៈហើយ ប៉ុន្តែប្រទេសទាំងមូលនៅតែយកចិត្តទុកដា ចំពោះរឿងរ៉ាវមរណភាពរបស់តារាសម្តែងស្រី Tangmo Nida។ ទន្ទឹមនឹងនេះដែរ គេក៏ឃើញថាសុខៗKratikដែលជាសាក្សីផ្ទាល់ក្នុងចំណោមមនុស្សទាំងប្រាំនាក់នៅលើទូកនោះចេញមុខសារភាពថាខ្លួនបានផ្ដល់នូវសក្ខីកម្មក្លែងក្លាយពោលគឺនាងបានកុហកដល់ប៉ូលីសពេលដែលសាកសួរចម្លើយ។
ការសង្ស័យលើបញ្ហាផ្សេងៗ ក្នុងនោះ ក្រុមស៊ើបអង្កេតបានបញ្ជូនទូរសព្ទ័ដៃ របស់ Kragik ទៅប៉ូលីស TCSD (ផ្នែកព័ត៌មានវិទ្យា) ។ ប៉ូលីសផ្នែកព័ត៌មានវិទ្យានឹងធ្វើការពិនិត្យមើលព័ត៌មានរូបថតទាំងមុន និងក្រោយគ្រោះថ្នាក់ ថាតើមានការលុបទិន្នន័យឬអត់បើមាននាងនឹងអាចមានទោសបន្ថែមពីបទបំផ្លាញភស្តុតាង ។
ខណៈពេលនេះដែរ គេក៏ពុំទាន់ចេញនូវលទ្ធផលពេលលេញដែលអាចប្រកាសជាសាធារណៈនៅឡើយដោយហេតុតែគេត្រូវធ្វើការផ្ទៀងផ្ទាត់ជាមួយភស្តុតាងផ្សេងៗទៀត។
After Footer (Active) - damrei Mr1 Zone2
Eriya




