តារាល្បីម្នាក់ទៀតដែលមិនមាននរណាមិនស្រលាញ់ Aum-Patcharapa Chaichua ដែលយើងតែងតែឃើញនាងអាប់ដេតជាញឹកញាប់តាមរយៈ Instagram @aum_patchrapa មានទាំងរូបភាពស្អាតៗ និងឃ្លីបល្អៗមកគ្រប់ម៉ូដ គ្រប់ស្ទីល ឆក់យកបេះដូងអ្នកគាំទ្រពេញចិត្ត។ ថ្មីៗនេះបានបង្ហាញឃ្លីបជាមួយនឹងអ្នកចាត់ការព្រមជាជាមិត្តជិតស្និទ្ធដូចជា P’ A-Supachai Sriwijit ដោយបានបញ្ជាក់ក្នុងcaptionថា “នរណាជាអ្នកចាត់ការ? តើនរណាជាតារាសម្តែងអាចមើលដឹងពីឃ្លីបនេះតែម្ដង។”
ដោយក្នុងឃ្លីបនេះគឺបង្ហាញពីភាពស្និទ្ធស្នាលនិងលេងសើចជាមួយគ្នាដោយក្នុងនោះគឺគេឃើញធ្វើខ្លួនជាអ្នកចាត់ការចំណែក A supachai ធ្វើខ្លួនជាតារាវិញម្ដង។ នៅក្នុងព្រឹត្តិការណ៍នេះ មិត្តភ័ក្តិ បងប្អូនក្នុងវិស័យសិល្បៈ និងអ្នកគាំទ្រជាច្រើនបានមកទស្សនាទិដ្ឋភាពដ៏គួរឲ្យស្រលាញ់របស់អ្នកទាំងពីរ ។
Eriya







