មិននឹកស្មានសោះ! ទំនាក់ទំនងតារាស្រី Woonsen និងមិត្តប្រុសថ្មីបែរជាជួបរឿងបែបនេះទៀតហើយ!

ពិតណាស់កាលពីប៉ុន្មានឆ្នាំមុនតារាសម្ដែងថៃស្រីអ្នកនាង Woonsen Virithipa  បានប្រកាសពីការលែងលះគ្នារវាងអ្នកនាង​ និងអតីតស្វាមី ដោយបានអះអាងថា ពួកគេរស់នៅមិនចុះសម្រុងគ្នា ហើយក្រោយមកអ្នកនាង ក៏បើកចិត្តចាប់ផ្ដើមមានទំនាក់ទំនងជាមួយនិងលោក Pranai រយៈពេល២កន្លងមកនេះ្ផងដែរ។

តែយ៉ាងណាមិញទំនាក់ទំនងនេះ បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយពេលដែលតារាស្រី Woonsen បានផ្ដល់បទសម្ភាសន៍ជាមួយនិងអ្នកកាសែត ដោយប្រកាសជាសាធារណៈថា នាងនិងលោក Pranai ពេលនេះបានចែកផ្លូវគ្នាហើយ ហើយនាងបានរៀបរាប់ទៀតថា ការបែកបាក់គ្នានេះមិនមែនដោយសារមានជនទី៣អ្វីនោះទេ គឺពួកគេបានសុំចែកផ្លូវគ្នាដោយសន្ដិវិធីតែម្ដង។

ក្នុងនោះផងដែរ តារាស្រី Woonsen បានបញ្ជាក់បន្ថែមថា ពេលនេះនាងពិតជារស់នៅមានក្ដីសុខខ្លាំងណាស់ ជាមួយនិងជីវិតបែបម្នាក់ឯង។​ តែយ៉ាងណាមិញអ្នកគាំទ្រជាច្រើនក៏សម្ដែងការខកចិត្ត នៅពេលដែលឃើញតារាស្រីរូបនេះ ខកស្នេហ៍ជាថ្មីម្ដងទៀតបែបនេះ៕

 Woonsen និង អតីតមិត្តប្រុស

អត្ថបទដោយ៖សុីវលី