ពីមួយថ្ងៃទៅមួយថ្ងៃពិធិការិនីរូបស្រស់កញ្ញា ណាក់ ស្រីណា កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈរូបសម្រស់នាងពីគ្រងឈុតប្រពៃណីខ្មែរ ដែលស្រស់ស្អាតខ្លាំងសក្ដិសមជានារីខ្មែរឥតខ្ចោះតែម្ដង។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះ កញ្ញា ណាក់ ស្រីណា បានធ្វើឲ្យមហាជនជាច្រើននៅកម្ពុជាមានអារម្មណ៍រំភើប នៅពេលដែលគ្រប់គ្នាបានឃើញ វត្តមាននាងតំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតប្រជែងក្នុងកម្មវិធីមួយឈ្មោះថា «Miss United Nation Internatioanl Pageant» លើឆាកអន្ដរជាតិ ក្នុងទីក្រុងតូរុនតូ ប្រទេសកាណាដា។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបានសរសើរ ព្រោះបានឃើញតារាស្រីរូបនេះ បាននាំវប្បធម៍ខ្មែរទៅបង្ហាញនៅលើឆាកអន្តរជាតិបែបនេះ៕
អត្ថបទដោយ៖សុីវលី