តារាស្រីនាង Pang រៀបរាប់ពីជីវិតរបស់នាងក្រោយក្លាយជាអ្នកម្ដាយថ្មីថ្មោងទៅរស់នៅស្រុកគេ…

ជីវិតអ្នកម្ដាយយ៉ាងណាដែរ? តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមដ៏ល្បីក្នុងរឿងភាគថៃនាង Pang Ornjira មកប្រាប់ពីជីវិតក្រោយពីមានកូនតូចទើបសម្រាលដោយនេះក៏ជាកូនដំបូងរបស់នាង ហើយនេះក៏ជាមូលហេតុដែលរូបនាងបាត់មុខពីសិល្បះថៃមួយរយះធំផងដែរ។

តារាស្រីនាង Pang Ornjira ក្លាយជាអ្នកម្ដាយគេហើយ ដោយរូបនាងបានសម្រាលកូនស្រីខ្ជូតម្នាក់ដាក់ឈ្មោះឲថា Leia។ ទាំងកំឡុងពេលពពោះនិងក្រោយសម្រាលរូបនាងគឺស្នាក់នៅប្រទេសសិង្ហបុរីព្រោះនាងមានស្វាមីជាជនជាតិសិង្ហបុរីនិងបានរស់នៅទីនោះរយះពេល៥ខែ។​ បាត់មុខបាត់មាត់យូរពេលនេះតារាស្រីនាង Pang បានមកនិយាយប្រាប់ពីជីវិតលែងក្លាយជានារីខ្លួនមួយរបស់នាង ពេលនេះនាងនិងក្រុមគ្រួសារបានត្រលប់មករស់នៅប្រទេសថៃវិញហើយ។ ដោយកំឡុងពេលនៅសិង្ហបុរី រូបនាងជួបការលំបាកមិនមានអ្នកស្គាល់ច្រើន ថែមនៅទីនោះរូបនាងក៏មិនអាចបើកបរបានធ្វើឲទៅណាមកណាមានការលំបាកជាខ្លាំងក្រៅពីពឹងស្វាមីម្យ៉ាងនាងមានកូនតូចផងរឹតពិបាកទើបសម្រេចចិត្តនាំស្វាមីមករស់នៅទឹកដីថៃវិញ។ ដោយនាងបានរៀបរាប់ទៀតថាកូនតូចរបស់នាងក្រោយទើបសម្រាលមានសុខភាពខ្សោយធ្វើឲនាងឩស្សាហ៍នាំកូនទៅពេទ្យជាញឹកញាប់២ទៅ៣ដងក្នុងមួយសប្ដាហ៍ តែពេលនេះបានប្រសើរច្រើនហើយ Leia ស្រស់ថ្លាធំលូតលាស់ចំណែកឯម៉ែPang ក៏បានរាងស្អាតស្វែលមកវិញហើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ