ភ្ញាក់ផ្អើល! Yaya និយាយបែបនេះ ក្រោយអ្នកគាំទ្រចង់ឲ្យនាងសម្ដែងរឿងជាមួយ Bella!

កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Yaya Urassaya បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ តាមរយៈការសម្ដែងរឿងភាគបុរាណថៃមួយដែលមានចំណងជើងថា «Klin Kasalong» ដោយក្នុងនោះគេបានឃើញសមត្ថភាពនាងសម្ដែងគ្រប់ឈុតពិតជាអស្ចារ្យខ្លាំងណាស់។

ក្នុងនោះផងដែរ ក្រោយពេលដែលរឿងនេះចាក់បញ្ចាំងនិងទទួលបានការគាំទ្រខ្លាំង ភ្លាមៗនេះ អ្នកគាំទ្រជាច្រើនក៏បាននាំគ្នាចាប់អារម្មណ៍ ពីតារាសម្ដែងថៃស្រីកញ្ញា Bella Ranee ដែលមានឈ្មោះល្បីល្បាញតាមរយៈការសម្ដែងរឿងភាគថៃបែបបុរាណដូចគ្នាមានចំណងជើងថា «បុព្វេសន្និវាស» ដោយអ្នកគាំទ្រសន្លឹកឃើញពីសមត្ថភាពនិងចង់ឲ្យអ្នកទាំងពីរចាប់ដៃសម្ដែងរឿងជាមួយនិងគ្នាថែមទៀតផង។

ទន្ទឹមនិងនេះផងដែរ ក្រោយពេលដែលមានមតិសំណូមពរពីអ្នកគាំទ្រច្រើនពេក ភ្លាមៗនោះ Yaya ក៏បានលើកឡើងថា «វាពិតជាល្អខ្លាំងណាស់បើបានសហការសម្តែងរឿងជាមួយនឹង តារាស្រីBella Ranee។ តែយ៉ាងណាមិញ សម្រាប់ខ្ញុំ រាល់តួអង្គសម្តែងដែលនាងខ្ញុំបានសម្តែង សុទ្ធសឹងតែខាងស្ថានីយ៍ទូរទស្សន៍ ជាអ្នកជ្រើសរើសឲ្យទាំងអស់ ពោលគឺអ្វីគ្រប់យ៉ាងគឺទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ជាអ្នកសម្រេច»។

ពិតណាស់ក្រោយពេលលឺបែបនេះ ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ហើយក៏សង្ឃឹមថាថ្ងៃណាមួយតារាសម្ដែងស្រីទាំងពីរដួងនេះ និងចាប់ដៃសម្ដែងរឿងជាមួយនិងគ្នា៕

អត្ថបទដោយ៖សុីវលី