មិនថាម្នាក់រវល់យ៉ាងណានោះទេយើងឃើញថាពួកគេតែងតែមានពេលនៅជាមួយគ្នា និងបន្ថែមភាពផ្អែមល្ហែមមិនឈប់ឈរសម្រាប់គូស្នេហ៍របស់ប៉ុស្តិ៍លេខ ៣ Kimberly Ann Tiamsiri និង Mak Prin Suparat ដែលមានទំនាក់ទំនងស្នេហាជាង ៨ ឆ្នាំមកហើយ។
ទោះជា Kimberly បញ្ជាក់ថាឆ្នាំនេះប្រាកដជាមិនទាន់រៀបការទេ ប៉ុន្តែប្រសិនបើMarkសុំរៀបការពួកគេអាចនឹងគិតគូ ប៉ុន្តែឆ្នាំនេះមិនគួរទាន់ពេលទេព្រោះការងាររវល់ណាស់ដោយមានរឿង 2 ដែលកំពុងរង់ចាំថត។
ហើយថ្មីៗនេះ ក្នុងឱកាសបុណ្យសង្រ្កាន្តដ៏វែងនេះ គូស្នេហ៍ Mark-Kim បានហោះ ទៅកម្សាន្តនៅក្រៅប្រទេស ទទួលបទពិសោធន៍ព្រិលទឹកកក និងបរិយាកាសត្រជាក់ខ្លាំងប្រចាំឆ្នាំ។
After Footer (Active) - damrei Mr1 Zone2
ដោយក្នុងរូបភាពដែល Mark បានបង្ហោះលើ Instagram នូវរូបភាពដ៏ស្វីតរបស់អ្នកទាំងពីរកំពុងតែសម្រាកយ៉ាងសប្បាយចិត្តទោះបីជាអាកាសធាតុត្រជាក់ខ្លាំងយ៉ាងណាក៏ដោយតែយើងក៏ឃើញទេសភាពស្រស់ស្អាត ពោពេញទៅដោយព្រិលពណ៌ស។ ទន្ទឹមនឹងនេះដែរ អ្នកគាំទ្ររង់ចាំយ៉ាងអន្ទះសារចង់ឃើញរូបភាពស្អាតៗ ហើយប្រហែលឮដំណឹងល្អឆាប់ៗនេះ។Eriya





