រន្ធត់! ប៉ូលីសបង្ហាញវីដេអូមុនពេលគ្រោះថ្នាក់ចរាចរណ៍ដាច់.ក ស្លាប់ បងប្រុសតារាស្រី Ice Preechaya!(មានវីដេអូ)

កាលពីថ្ងៃទី២៧ ខែកក្កដាម្សិលមិញនេះ មានអ្នកប្រណាំងម៉ូតូធំម្នាក់វ័យ៣៧ឆ្នាំ ឈ្មោះ Note Patnarin ត្រូវបានគេស្គាល់ថាជាសាច់ញាតិជិតស្និទ្ធ និងជាបងប្រុសរបស់តារាសម្តែងថៃស្រី Ice Preechaya បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងសាហាវ រហូតដល់ដាច់.ក ស្លាប់នៅនិងកន្លែងតែម្ដង។

ពិតណាស់យោងតាមវីដេអូ ពីកាមេរ៉ាសុវត្ថិភាព ដែលប៉ូលីសបានបង្ហាញ បញ្ជាក់ឲ្យឃើញថា បងប្រុសតារាស្រី Ice Preechaya បានជិះម៉ូតូធំរបស់ខ្លួនម៉ាក BMW s1000 ពណ៌លឿង-ខ្មៅ នៅក្នុងល្បឿនមួយយ៉ាងលឿន រហូតជ្រុលទៅបុកនឹងរនាំងបង្កាន់ដៃស្ពាន បណ្ដាលឲ្យដាច់.ក ទាំងមួកសុវត្ថិភាពខ្ទាតចេញពីខ្លួនចំងាយ២០ម៉ែត្រ ស្លាប់ភ្លាមនៅនិងកន្លែងកើតហេតុតែម្ដង។

យ៉ាងណាមិញក្រោយពេលកើតហេតុរួច តារាស្រី Ice Preechaya បានបង្ហោះរូបភាពភ្ជាប់ជាមួយសារដ៏ក្រៀមក្រំ នឹករលឹកដល់បងប្រុសរបស់ខ្លួន ដែលមិននឹកស្មានថាជួយគ្រោះថ្នាក់ចរាចរណ៍ស្លាប់មួយរំព្រិចបែបនេះនោះទេ។

ក្នុងនោះផងដែរ ក៏មានមិត្តភក្ដិរួមសិល្បៈ និងអ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាចូលរួមរំលែកទុក្ខដល់គ្រួសារសព ដែលត្រូវបាត់បង់សមាជិកគ្រួសារមួយរូប ពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី