អត់ដូចពាក្យគេទាយទុកផង! តួឯកស្រីនាង Patricia បង្ហើបប្រាប់គូស្នេហ៍គិតគូររឿងរៀបការហើយ….

មានទៅដូចពាក្យគេទាយទុកមុនអី តួឯកស្រីវ័យក្មេងសម្រស់ស្អាតនាង Patricia Goodចំណងស្នេហ៍ជាមួយបុរសអ្នកជំនួញហៃសូមិនត្រឹមតែមិនបែកគ្នាដូចពាក្យគេថាពីដំបូងនោះទេ ថែមទាំងពេលនេះបង្ហើបប្រាប់ពីជីវិតស្នេហារបស់អ្នកទាំងពីរនាំគ្នាគិតគូរវេលាថ្ងៃមង្គលការខ្លះហើយ។

ដោយតារាស្រីវ័យ២៤ឆ្នាំនាង Patricia ពេលដែលនាងនិងបុរសអ្នកជំនួញលោក Note Vises ទើបប្រកាសចំណងស្នេហ៍ថ្មីថ្មោង រូបនាងទទួលបានពាក្យរិះគន់ជាច្រើនព្រោះពេលនោះរូបនាងទើបតែចែកផ្លូវគ្នានឹងអតីតសង្សារលោក Peach Pachara មិនយូរប៉ុន្មាន។ ថែមមានខមមិនខ្លះបាននិយាយថាចំណងស្នេហ៍នាងនិងបុរសហៃសូរូបនេះមិនយូរប៉ុន្មាននោះឡើយក៏បែកគ្នាហើយ ព្រោះកន្លងមកលោក Note Vises ក៏ល្បីមានស្នេហាជាមួយតារាស្រីបែកបាក់ជាច្រើនរូបកន្លងមកដែរ។ តែទោះជាមានការទាយទុកមុនដូចច្នេះក៏ដោយក៏ទាំងគូនៅតែទាក់ទងគ្នានិងមានចំណងស្នេហាផ្អែមល្ហែម រំលងទៅច្រើនឆ្នាំដែរពេលនេះតារាស្រីនាង Patricia បានមក Update ជីវិតគូរបស់អ្នកទាំងពីរផងដែរថា លោក Note បាននិយាយគិតគូររឿងមង្គលការជាមួយនឹងខ្លះហើយ គ្រាន់តែពេលនេះទាំងគូនៅមិនទាន់កំណត់ថ្ងៃណាឲប្រាកដនៅឡើយនោះទេ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ