លេងមែនទែនហើយ! ដួង ម៉ានិច និង បុត្រ ពេលនេះសុទ្ធតែថើបមាត់គ្នាដល់ៗទៀត!(មានវីដេអូ)

ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងរវាងតារាសម្ដែងស្រីសំបូរប្រជាប្រិយភាពកញ្ញា ដួង ម៉ានិច និងតារាចម្រៀងវ័យក្មេង បុត្រ កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ទោះបីជាគ្រប់គ្នាមិនទាន់ដឹងច្បាស់ថានេះជាទំនាក់ទំនងពិតប្រាកដ ឬយ៉ាងណានោះទេ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលពេញបណ្ដាញសង្គម បន្ទាប់ពីគ្រប់គ្នាបានឃើញអ្នកទាំងបង្ហោះវីដេអូ ក្នុងសកម្មភាពថតកម្មវិធីមួយ ដោយអ្នកទាំងពីរបានថើបមាត់គ្នាផ្ទាល់ៗ មិនមានការកាត់តអ្វីនោះទេ។

ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើនកាន់តែ គិតថាទំនាក់ទំនងរបស់អ្នកទាំងពីរ ប្រហែលជាកាន់តែមិនទែនហើយ ព្រោះភាពផ្អែមល្ហែមដែលអ្នកទាំងពីរបង្ហាញចេញមក គឺពុំមានអ្វីលាក់បាំងឬ បន្លំភ្នែកមហាជននោះទេ៕ តោះ! ចង់ជ្រាបច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី