មិននឹកស្មានសោះ! ៣៣ឆ្នាំហើយ Pat មិនដែលបានជួបម្ដាយបង្កើត តែចុងក្រោយបានជួបត្រឹមសាកសពប៉ុនណោះ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកជាជ្រាបខ្លះហើយ ទាក់ទងនិងខ្សែជីវិតរបស់តារាសម្ដែងថៃស្រីល្បីឈ្មោះអ្នកនាង Pat Napapa ដែលមើលទៅហាក់បីដូចជាមិនសូវជាសំណាងទាល់តែសោះ ទោះបីជាសព្វថ្ងៃនាងមានកេរ្តិ៍ឈ្មោះល្បីល្បាញក៏ដោយ។

យ៉ាងណាមិញសព្វថ្ងៃនេះ គេសង្កេតឃើញតារាស្រីរូបនេះ បានព្យាយាមរកលុយចិញ្ចឹមម្ដាយចាស់ ដែលឈឺសំរាកនៅលើគ្រែជាប្រចាំ និងត្រូវចិញ្ចឹមបីបាច់កូនប្រុសតូចរបស់នាងម្នាក់ថែមទៀតផង។ តែអ្វីដែលមិននឹកស្មាន ម្ដាយចាស់ដែលនាងហៅសព្វថ្ងៃនោះ មិនមែនជាម្ដាយបង្កើតរបស់នាងនោះទេ ពោលគឺជាលោកយាយរបស់នាង តែដោយសារតែគាត់បានចិញ្ចឹមបីបាច់នាងតាំងពីតូចទើបនាងហៅគាត់ថាម្ដាយបែបនេះ។

ក្នុងនោះផងដែល ទាក់ទងនឹងរឿងរ៉ាវនេះ Pat ក៏ធ្លាប់រៀបរាប់ប្រាប់ក្នុងកម្មវិធីទូរទស្សន៍មួយផងដែល ដោយនាងបានរៀបរាប់ថា «រយៈពេល ៣៣ឆ្នាំហើយ នាងមិនដែលបានជួបមុខម្ដាយបង្កើតនោះទេ ព្រោះគាត់់បានបោះបង់នាងតាំងពីកើតមកម្ល៉េះ តែនាងមិនបានខឹងឬស្អប់គាត់នោះទេ ព្រោះយ៉ាងណាក៏គាត់បានបង្កើតនាងឲ្យឃើញពន្លឺព្រះអាទិត្យដែរ»។

ជាក់ស្ដែងកាលពីម្សិលមិញ តារាស្រីរូបនេះ បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយពេលដែលគ្រប់គ្នាបានឃើញនាង បង្ហោះរូបភាពនៅក្នុងកម្មវិធីបុណ្យ ដោយឈរជិតរូបថតសាកសពស្ត្រីម្នាក់ តែការពិតស្ដ្រីម្នាក់នោះគឺជាម្ដាយបង្កើតរបស់នាង ហើយនោះគឺជាលើកទី១ និងជាលើកចុងក្រោយដែលនាងបានឃើញមុខម្ដាយបង្កើតខ្លួនឯងដែរ។

ពិតណាស់តាមរយៈរូបភាពមួយសន្លឹកនោះ បានធ្វើឲ្យមហាជនជាច្រើនរន្ធត់ចិត្តខ្លាំងណាស់ ហើយក៏មិននឹកស្មានដែលថា Pat បែរជាជួបមុខម្ដាយក្នុងសភាពទុក្ខសោកបែបនេះទៅវិញ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Pat និងលោកយាយនាង
ឳពុកបង្កើត Pat

អត្ថបទដោយ៖សុីវលី