បច្ចុប្បន្ននេះកំពូលតារាចម្រៀងប្រុសល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសលោក ខេមរៈ សិរីមន្ត កំពុងតែមានសុភមង្គលយ៉ាងខ្លាំងជាមួយនិងគ្រួសាររបស់លោក ហើយជារឿយៗលោកតែងតែបង្ហាញភាពផ្អែមល្ហែមក្នុងបណ្ដាញសង្គមជានិច្ច។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ បានផុសរូបភាពមួយសន្លឹកក្នុងសម្លៀកបំពាក់កីឡាជាមួយនិងភរិយាលោក និងបានសរសេរសាររៀបរាប់យ៉ាងផ្អែមល្ហែមថា «ភរិយាខ្ញុំ គាត់និយាយថា បងឯងរាងស្អាតអីតែឯង ជួយបង្រៀនប្រពន្ធឲ្យស្អាតផង»។
ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើននាំគ្នាច្រណែន ព្រោះឃើញតារាចម្រៀងប្រុសរូបនេះ ផ្អែមល្ហែមខ្លាំងជាមួយនិងភរិយា សុទ្ធតែបង្រៀនភរិយាខ្លួនធ្វើលំហាត់ប្រាណដើម្បីបានរូបរាងស្រស់ស្អាតថែមទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖គណនីហ្វេសប៊ុកផេករបស់លោក ខេមរៈ សិរីមន្ត
អត្ថបទដោយ៖សុីវលី