អាចនឹងដូចទេ? អ្នកគាំទ្រម្នាក់ហេតុស្រលាញ់បានសម្រេចចិត្ដទៅដល់កូរ៉េធ្វើការវះកាត់មុខដូចLisa Blackpink!!

អាចនឹងដូចកម្រិតណាដែរ?​ មានអ្នកគាំទ្រម្នាក់ហេតុតែស្រលាញ់ទម្រង់មុខស្រស់ស្អាតរបស់អាយដលស្រី Lisa Blackpink បានសម្រេចចិត្តធ្វើការវះកាត់ទម្រង់មុខដូចLisa ប្រាប់ពេទ្យថាចង់បានបែប Lisa តែក្រោយធ្វើរួចដូចកម្រិតណានោះមានតែរង់ចាំមើលក្រោយថ្ងៃវះកាត់ជោគជ័យជាសះស្បើយហើយ។

ដោយអាយដលស្រី Lisa គឺជាសមាជិកម្នាក់ក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink ដែលបានសាងកេរ្ដិ៍ឈ្មោះល្បីល្បាញនៅបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក។ មុននឹងក្លាយជាអាយដលស្រី Lisa គឺជាក្មេងស្រីសញ្ជាតិថៃម្នាក់ដែលបានទៅហ្វឹកហាត់រាំច្រៀងនៅ YG Entertainment ប្រទេសកូរ៉េខាងត្បូង ហើយក្រោយការក្លាយជាអាយដលស្រីរូបនាងនិងសមាជិកដ៏ទៃទៀតក្នុងក្រុម Blackpink បានល្បីឈ្មោះយ៉ាងឆាប់រហ័ស ដោយសារបទចម្រៀងការរាំនិងរូបសម្រស់របស់ពួកគេ។ Lisa មានមុខតូចច្រលឹងកែវភ្នែកធំៗ រូបរាងស្រឡូនស្រស់ស្អាតមានអ្នកគាំទ្រជាច្រើនស្រម៉ៃចង់បានមុខមាត់រូបរាងដូចជានាង ហើយថ្មីៗនេះក៏មានអ្នកគាំទ្រលុយច្រើនម្នាក់ជាជនជាតិឥណ្ឌូនេស៊ីឈ្មោះ Lucinta Luna បានហោះហើរទៅដល់ប្រទេសល្បីខាងវះកាត់កូរ៉េខាងត្បូងដើម្បីធ្វើឲស្រស់មុខដូចទៅនឹង Lisa តាមក្ដីស្រម៉ៃ។ ពេលនេះការវះកាត់កំពុងស្ថិតនៅកំឡុងពេលព្យាបាលរូបនាងបានបង្ហោះរូបទើបវះកាត់រួចរបស់នាងជាមួយនឹងការរុំ​មុខជិត តើក្រោយនឹងស្រាយក្រណាត់អាចនឹងស្រដៀង Lisa កម្រិតណានោះនៅមិនទាន់ដឹងនៅឡើយនោះទេ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ