Happy Family! តួឯកស្រីនាង Mew ជូនពរថ្ងៃកំណើតស្វាមីឆ្នាំនេះកូនស្រីចូលរួមឆ្លើយឆ្លងដែរ!!

កាន់តែធំកាន់តែគួរឲស្រលាញ់ហើយ កូនស្រីតូចរបស់តួឯកស្រីនាង Mew Nittha ថ្ងៃកំណើតប៉ាៗឆ្នាំនេះបានចូលរួមជូនពរថ្ងៃកំណើតជាមួយម៉ាក់ៗដែរហើយ Happy Family របស់តារាស្រីនាង Mew ក្រោយរៀបការ។

ដោយតួឯកស្រីនាង Mew Nittha កាលពីឆ្នាំ២០២០ រូបនាងបានរៀបការជាមួយបុរសអ្នកជំនួញប្រាក់លានលោក Saint Tharaphut ហើយពេលនេះទាំងគូក៏បានរស់នៅយ៉ាងមានក្ដីសុខនិងមានកូនស្រីម្នាក់ជាចំណងដៃហើយផងដែរ។ កូនស្រីតូចឈ្មោះថា Marin ទើបតែបានវ័យមួយខួប ហើយក្នុងថ្ងៃកំណើតឆ្នាំនេះរបស់លោក​ កូនស្រីតូចក៏បានចូលរួមជូនពរជាលើកដំបូងផងដែរ។ ឃើញ Mew កាន់នាំខេកមក Surprise ស្វាមីថ្ងៃកំណើតក្នុងបរិយាកាសរីករាយបែបនេះ ធ្វើឲកូនស្រីតូចក៏សើចរីករាយបញ្ចេញសំលេងត្រេកអរនឹងគេដែរហើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ