រន្ធត់ណាស់! តារាថៃស្រី Chompo Phinda ជួបគ្រោះថ្នាក់ចរាចរណ៍ឡើងខ្ទេចឡាន ឯមនុស្សវិញ……….!

ពិតជារន្ធត់ខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីកញ្ញា Chompo Phinda បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលក្នុងនោះមានមនុស្ស២នាក់​ រងរបួសយ៉ាងធ្ងន់ធ្ងរ និងមានមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតថែមទៀតផង។

ជាការពិតណាស់ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ តារាស្រី Chompo Phinda បានរងរបួសផ្នែកក្បាល ដោយមានការកកឈាមនៅក្នុងខួរក្បាល ហើយបច្ចុប្បន្ននេះកំពុងតែទទួលការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ យ៉ាងយកចិត្តទុកដាក់ជាទីបំផុតផងដែរ។

គួរបញ្ជាក់ផងដែរថា ​តាមរយៈរូបភាពក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ រថយន្តដែលជួបគ្រោះថ្នាក់រហូតដល់ខ្ទិចនោះគឺជាកម្មសិទ្ធិរបស់ទូរទស្សន៍លេខ៣៤ថៃ មិនមែនជារថយន្តផ្ទាល់ខ្លួនរបស់កញ្ញា Chompo Phinda ឡើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី