ដូចក្នុងដ្រាម៉ា! គូស្វាមីភរិយាថ្មីថ្មោង Hyun Bin និង Son Ye Jin បានចែករំលែករូបថតជាច្រើនពីអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតរបស់ពួកគេ!

ជាគូស្វាមីភរិយាដ៏សាកសមគ្នាបំផុត ដែលបាន​រៀប​ការ​ក្នុង​ពិធី​ឯកជន​មួយ​នៅ​ថ្ងៃ​ទី ៣១ ខែ​មីនា ហើយ​នៅ​ថ្ងៃ​ទី ១១ ខែ​មេសា ភ្នាក់ងារ VAST Entertainment របស់ Hyun Bin បាន​បញ្ចេញ​រូបថត​ថ្មី​ៗ​របស់​គូស្នេហ៍​ក្នុង​ពិធី​មង្គលការ​របស់​ពួក​គេ។ ភ្នាក់ងារ​បាន​ដាក់​ចំណង​ជើង​លើ​ការ​បង្ហោះ​នោះ​ថា “នេះ​គឺ​ជា VAST Entertainment ។ នៅថ្ងៃទី 31 ខែមីនា តារាសម្តែង Hyun Bin និង Son Ye Jin បានបញ្ចប់ពិធីមង្គលការរបស់ពួកគេ ចំពេលមានការគាំទ្រ និងពរជ័យពីមនុស្សគ្រប់គ្នា។

ជា​ថ្មី​ម្តង​ទៀត យើង​សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​ដែល​អ្នកទាំងអស់គ្នា​បាន​ផ្ញើ​មក»។ នៅថ្ងៃជាមួយគ្នានេះ គូស្នេហ៍មួយគូនេះក៏ត្រូវបានគេឃើញនៅឯអាកាសយានដ្ឋាន Incheon ក្នុងដំណើរឆ្ពោះទៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ដើម្បីក្រេបទឹកឃ្មុំរបស់ពួកគេ។ Hyun Bin និង Son Ye Jin បានសម្តែងរួមគ្នាក្នុងរឿង “The Negotiation” ឆ្នាំ 2018 និងរឿង “Crash Landing on You” ឆ្នាំ 2019 ។ ពួកគេបានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេនៅក្នុងខែមករាឆ្នាំ 2021 ហើយបានប្រកាសថាពួកគេរៀបការនៅខែកុម្ភៈឆ្នាំនេះ។
After Footer (Active) - damrei Mr1 Zone2