ហ្វេនៗរបស់ Hyun Bin និង Son Ye-jin ខឹងសម្បារ ពេលដឹងថាភាពឯកជនរបស់គូស្នេហ៍មួយគូនេះត្រូវបានរំខានអំឡុងពេលធ្វើដំណើរទៅក្រេបទឹកឃ្មុំនៅអាមេរិច!
បន្ទាប់ពីពិធីរៀបការក្នុងក្តីស្រមៃ តារា Crash Landing on You តារាសម្ដែងល្បីបំផុត Hyun Bin និង Son Ye-jin ឥឡូវបានចាកចេញទៅក្រេបទឹកឃ្មុំនៅអាមេរិក។ គូស្វាមីភរិយាថ្មីថ្មោងត្រូវបានថតបាននៅព្រលានយន្តហោះកាលពីថ្ងៃចន្ទ ហើយកាលពីថ្ងៃអង្គារ ទំព័រអ្នកគាំទ្រជាច្រើនបានចេញផ្សាយរូបថតរបស់តារានៅក្នុងព្រលានយន្តហោះ LA ។ តារាសម្ដែងវ័យ៣៩ឆ្នាំរូបនេះត្រូវបានគេឃើញស្លៀកពាក់អាវយឺតពណ៌សដែលនាងបានផ្គូផ្គងជាមួយនឹងខោពណ៌ក្រែម ។
