ហ្វេនៗរបស់ Hyun Bin និង Son Ye-jin ខឹងសម្បារ ពេលដឹងថាភាពឯកជនរបស់គូស្នេហ៍មួយគូនេះត្រូវបានរំខានអំឡុងពេលធ្វើដំណើរទៅក្រេបទឹកឃ្មុំនៅអាមេរិច!
បន្ទាប់ពីពិធីរៀបការក្នុងក្តីស្រមៃ តារា Crash Landing on You តារាសម្ដែងល្បីបំផុត Hyun Bin និង Son Ye-jin ឥឡូវបានចាកចេញទៅក្រេបទឹកឃ្មុំនៅអាមេរិក។ គូស្វាមីភរិយាថ្មីថ្មោងត្រូវបានថតបាននៅព្រលានយន្តហោះកាលពីថ្ងៃចន្ទ ហើយកាលពីថ្ងៃអង្គារ ទំព័រអ្នកគាំទ្រជាច្រើនបានចេញផ្សាយរូបថតរបស់តារានៅក្នុងព្រលានយន្តហោះ LA ។ តារាសម្ដែងវ័យ៣៩ឆ្នាំរូបនេះត្រូវបានគេឃើញស្លៀកពាក់អាវយឺតពណ៌សដែលនាងបានផ្គូផ្គងជាមួយនឹងខោពណ៌ក្រែម ។
ម្យ៉ាងវិញទៀត គេឃើញស្វាមីរបស់នាង Hyun Bin ក្នុងឈុតអាវយឺតពណ៌ស ជាមួយនឹងខោពណ៌ខ្មៅជាមួយនឹងមួក។ នៅក្នុងវីដេអូ គេឃើញកំពុងរង់ចាំជាមួយនឹងអីវ៉ាន់សម្រាប់ការដឹកជញ្ជូនរបស់ពួកគេ។ តារាសម្ដែងរូបនេះក៏ត្រូវបានគេឃើញសុំឲ្យអ្នកគាំទ្រឈប់ថតរូបរបស់ពួកគេទៀត ។ ហ្វេនៗរបស់គូស្វាមីភរិយាមួយគូនេះដែលឃើញបែបនេះអ្នកខ្លះក៏ខឹងសម្បាដែលមានអ្នកលុកលុយភាពឯកជនរបស់តារាទាំងពីរក្នុងកំឡុងពេលក្រេបទឹកឃ្មុំ។










