ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀង Original Song អេដា ត្រូវបានគូស្នេហ៍ខ្លួនលត់ជង្គង់សុំនាងរៀបការយ៉ាងផ្អែមល្ហែមធ្វើឲ្យនាងរំភើបចិត្តយ៉ាងខ្លាំង ស្ទើរតែរកពាក្យអ្វីនិយាយមិនចេញទៀតផង។

ក្នុងនោះផងដែរ ក្រោយពេលអនាគត់ស្វាមីសុំរៀបការមិនបានប៉ុន្មាន ស្រាប់តែពេលនេះតារាចម្រៀងស្រីរូបនេះបានបង្ហោះរូបភាពនិងអមជាមួយសាររំភើបចិត្តយ៉ាងដូច្នេះថា៖
«អូនមិនមានទេពាក្យដែលអូនត្រូវសន្យា មានត្រឹមការយកបេះដូងដាក់ជាសក្ខី ពីថ្ងៃនេះតទៅមុខ ទោះបីជាមានរឿងអ្វី សូមមើលថែថ្លៃ ដូចថ្ងៃយើងស្រឡាញ់គ្នាដំបូង»
លើសពីនេះទៅទៀត តារាស្រីរូបនេះក៏បានបង្ហាញស្នាដៃបទថ្មីដែលច្រៀងរួមគ្នាជាមួយនិងលោក Noly ដែលអាចនឹងជាបទចម្រៀងសម្រាប់ថ្ងៃពិសេសរបស់នាង និង គូស្នេហ៍ឆាប់ៗខាងមុខនេះជាក់ជាមិនខននោះទេ។
ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើនកាន់តែរំភើបចិត្ត និងកាន់តែអន្ទះសារចង់ឲ្យថ្ងៃមង្គលតារាចម្រៀងស្រីរូបនេះឆាប់មកដល់ក្នុងពេលឆាប់ៗខាងមុខនេះទៀតផង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖







អត្ថបទដោយ៖ស៊ីវលី