កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសម្ដែងការភ្ញាក់ផ្អើល និង សោកស្ដាយយ៉ាងខ្លាំងនៅពេលឃើញតារាសម្ដែងស្រីដ៏ល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា បានប្រកាសក្នុងបណ្ដាញសង្គមថាចំណងស្នេហ៍រវាងអ្នកនាងនិងលោក សាពូន មីដាដា ដែលជាស្វាមី បានបញ្ចប់ និងប្រកាសទាមទារសុំចិញ្ចឹមកូនៗខ្លួនថែមទៀតផង។

យ៉ាងណាមិញក្រោយពេលប្រកាសបញ្ចប់ស្នេហាមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះអ្នកនាងបានបង្ហោះសារដូចជាមានបំណងចង់ផ្ដែផ្ដាំទៅកាន់លោក សាពូន មីដាដា យ៉ាងដូច្នេះថា៖
«បងត្រូវស្មោះទ្រាំ នាំផ្លូវទៅបំណងថ្លៃ គង់មាននារីដទៃ ដែលល្អភក្តីជាងអូន SPMDD»។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាអាណិតអ្នកនាង សឿ សុធារ៉ា ហាក់បីដូចជាការចែកផ្លូវនេះមិនមែនអស់ចិត្តនោះទេ តែដូចជាការលះបង់ស្វាមីឲ្យទៅរកនារីដទៃអញ្ចឹង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី