បន្ទាប់ពី Bua Nalinthip ផ្ដាច់កុងត្រាជាមួយប៉ុស្តិ៍លេខ៣ ទីបំផុតប្រកាសសម្ដែងសារជាថ្មីក្នុងរឿងថ្មីរបស់ប៉ុស្តិ៍ ONE 31

នៅក្នុងខែកុម្ភៈឆ្នាំនេះ Bua Nalinthip បានក្លាយជាតារាឯករាជ្យ បន្ទាប់ពីកុងត្រារបស់នាងជាមួយ Thai TV3 ផុតកំណត់។ អ្នកគាំទ្រជាច្រើនរបស់នាងកំពុងទន្ទឹងរង់ចាំរឿងភាគថ្មីរបស់នាង ដែលផលិតដោយស្ថាននីយ៍ទូរទស្សន៍ផ្សេងទៀត។ កាលពីថ្ងៃទី 12 ខែមេសា កន្លងទៅនេះ Daradaily បានរាយការណ៍ថា Bua Nalinthip ទំនងជាសម្តែងជាមួយ New Thitipoom ក្នុងរឿង ONE 31 នាពេលខាងមុខនេះ។

នាងមិនដែលធ្វើការជាមួយ New Thitipoom ពីមុនមកទេ ប៉ុន្តែមើលទៅពួកគេទាំងពីរនាក់សាកសមនឹងគ្នាខ្លាំង ។ ទោះជាយ៉ាងណាគេនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ដូច្នេះ សូមរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀត។
After Footer (Active) - damrei Mr1 Zone2